សូរ៉ា 27 · ជូស 20

An-Naml · 27:84

حَتَّىٰ إِذَا جَاءُوا قَالَ أَكَذَّبْتُمْ بِآيَاتِي وَلَمْ تُحِيطُوا بِهَا عِلْمًا أَمَّاذَا كُنْتُمْ تَعْمَلُونَ

លុះនៅពេលដែលពួកគេបានមកដល់(កន្លែងកាត់សេចក្ដី) ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ពីវានោះ? ឬអ្វីខ្លះដែល ពួកអ្នកបានធ្វើ?

តាហ្វសៀរ

ហើយគេនៅតែបន្តគៀងពួកគេ រហូតទាល់តែពួកគេបានមកដល់កន្លែងជំនុំជម្រះរបស់ពួកគេ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេក្នុងដោយស្តីបន្ទោសចំពោះពួកគេថាៈ តើពួកអ្នកបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយរបស់យើង ហើយនិងមានផ្ទុកទៅដោយក្បួនច្បាប់នានារបស់យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ពីវានោះទេ ថាវាគឺជាប្រការខុសឆ្គងដែលជាហេតុឲ្យពួកអ្នកបដិសេធនឹងវាទេនោះ? ឬមួយអ្វីខ្លះដែលពួកអ្នកបានធ្វើវា ថាតើជឿជាក់ ឬបដិសេធចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់