សូរ៉ា 27 · ជូស 20

An-Naml · 27:82

۞ وَإِذَا وَقَعَ الْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَابَّةً مِنَ الْأَرْضِ تُكَلِّمُهُمْ أَنَّ النَّاسَ كَانُوا بِآيَاتِنَا لَا يُوقِنُونَ

ហើយនៅពេលដែលពាក្យសំដី(ទារុណកម្ម)ធ្លាក់លើពួកគេ យើងបានបពោ្ចញសម្រាប់ពួកគេនូវសត្វមួយដែលផុសចេញពីដី ដោយវានិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ មនុស្សលោក មិនបានជឿជាក់នឹងអាយ៉ាត់ៗរបស់យើងឡើយ។

តាហ្វសៀរ

ហើយនៅពេលដែលទណ្ឌកម្មបានកំណត់ថានឹងធ្លាក់ទៅលើពួកគេដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងប្រព្រឹត្តបាបកម្ម ហើយនៅសល់តែមនុស្សដែលអាក្រក់ៗ(នៅលើផែនដី)នោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនៅពេលដែលថ្ងៃបរលោកជិតឈានមកដល់នូវសញ្ញាមួយក្នុងចំណោមសញ្ញាធំៗនៃថ្ងៃបរលោក នោះគឺសត្វមួយដែលផុសចេញពីដី ដោយសត្វនោះនឹងនិយាយទៅកាន់ពួកគេនូវអ្វីដែលមនុស្សអាចស្តាប់យល់បានថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើព្យាការីរបស់យើងនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់