សូរ៉ា 27 · ជូស 20

An-Naml · 27:64

أَمَّنْ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَمَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ

ឬអ្នកដែលផ្ដល់កំណើតដល់សត្វលោក បន្ទាប់មកទ្រង់នឹង បង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)ប្រសើរជាង? ហើយ អ្នកណាដែលប្រទានឱ្យពួកអ្នកនូវលាភសក្ការៈពីលើមេឃ និង ផែនដីនោះ? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយ អល់ឡោះឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកបង្ហាញ ភស្ដុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ មែននោះ។

តាហ្វសៀរ

ឬមួយក៏អ្នកដែលផ្តល់កំណើតដល់សត្វលោកនៅក្នុងស្បូនស្ត្រីពីមួយដំណាក់កាលទៅមួយដំណាក់កាល បន្ទាប់មក ទ្រង់ធ្វើឲ្យគេរស់ឡើងវិញក្រោយពីគេបានស្លាប់នោះ(ល្អប្រសើរជាង? ហើយតើអ្នកណាដែលប្រទានឲ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ ហើយប្រទានលាភសក្ការៈដល់ពួកអ្នកនៅលើផែនដីតាមរយៈរុក្ខជាតិដែលទ្រង់បានបណ្តុះវានៅលើផែនដីនោះ? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយកនូវ ភស្តុតាងនានាដែលបញ្ជាក់(ពីភាពត្រឹមត្រូវ)ចំពោះទង្វើស៊្ហីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះមក ប្រសិនបើពួកអ្នក គឺជាអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលពួកអ្នកអះអាងថា ពួកអ្នកស្ថិតនៅលើការពិតមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់