សូរ៉ា 27 · ជូស 20

An-Naml · 27:63

أَمَّنْ يَهْدِيكُمْ فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ وَمَنْ يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ تَعَالَى اللَّهُ عَمَّا يُشْرِكُونَ

ឬអ្នកដែលបានចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំង នៅលើគោក និងលើផ្ទៃសមុទ្រប្រសើរជាង? ហើយអ្នកណាដែល បញ្ជូនខ្យល់ជាដំណឹងល្អមួយមុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹក ភ្លៀង)មកដល់? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជា មួយអល់ឡោះឬ? អល់ឡោះមហាខ្ពង់ខ្ពស់ជាងអ្វីដែលពួកគេធ្វើ ស្ហ៊ីរិក។

តាហ្វសៀរ

ឬក៏អ្នកដែលចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ អំពីសញ្ញាសម្គាល់និងហ្វូងតារាដើម្បីជាភាពងាយស្រួលដល់ពួកអ្នក និងជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងល្អមួយបង្ហាញថាភ្លៀងជិតធ្លាក់ ដែលវា(ទឹកភ្លៀង)ជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះបម្រើរបស់ទ្រង់តាមរយៈ(ការបញ្ចុះ)ទឹកភ្លៀងនេះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? អល់ឡោះទ្រង់មហាស្អាតស្អំ ពីអ្វីដែលពួកគេយកម៉ាខ្លូកទាំងឡាយរបស់ទ្រង់មកធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់