សូរ៉ា 27 · ជូស 20
Who answers the distressed · An-Naml 27:62
أَمَّنْ يُجِيبُ الْمُضْطَرَّ إِذَا دَعَاهُ وَيَكْشِفُ السُّوءَ وَيَجْعَلُكُمْ خُلَفَاءَ الْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قَلِيلًا مَا تَذَكَّرُونَ
ឬមួយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានទុក្ខព្រួយនៅ ពេលដែលគេបួងសួងសុំពីទ្រង់ និងជាអ្នកដែលបំបាត់គ្រោះអាសន្ន ព្រមទាំងបង្កើតពួកអ្នកជាអ្នកគ្រប់គ្រងផែនដីប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? តិចតួច បំផុតដែលពួកអ្នកនឹកឃើញ។
តាហ្វសៀរ
ឬមូយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានការលំបាកនិងមានភាពតានតឹងចំពោះកិច្ចការរបស់គេនៅពេលដែលពួកគេបួងសួងសុំពីទ្រង់ និងបានដកយកនូវអ្វីដែលបានកើតឡើងចំពោះមនុស្ស ដូចជាជំងឺ ភាពក្រីក្រ និងអ្វីផ្សេងពីវាទាំងពីរចេញពីរូបគេ ព្រមទាំងបង្កើតពួកអ្នកធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី ដោយពួកអ្នកគ្រប់គ្រងបន្តបន្ទាប់គ្នាពីមួយជំនាន់ទៅមួយជំនាន់នោះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ អ្វីដែលពួកអ្នកពិចារណា និងយកវាធ្វើជាមេរៀននោះ គឺតិចតួចបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល