សូរ៉ា 27 · ជូស 20

An-Naml · 27:61

أَمَّنْ جَعَلَ الْأَرْضَ قَرَارًا وَجَعَلَ خِلَالَهَا أَنْهَارًا وَجَعَلَ لَهَا رَوَاسِيَ وَجَعَلَ بَيْنَ الْبَحْرَيْنِ حَاجِزًا ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ

ឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង និងបានបង្កើត ឱ្យមានទនេ្លជាច្រើននៅតាមចន្លោះរបស់វា ហើយនិងបានបង្កើតឱ្យ មានភ្នំជាច្រើនដើម្បីទប់ស្កាត់ការរញ្ជួយ ព្រមទាំងធ្វើឱ្យមានរនាំង បាំងរវាងសមុទ្រពីរ(ទឹកប្រៃ និងទឹកសាប)ប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយ ទៅវិញពួកគេភាគច្រើនគឺមិនដឹងឡើយ។

តាហ្វសៀរ

ឬមូយអ្នកដែលបានធ្វើឲ្យផែនដីមានលំនឹងដោយមិនមានការញ័ររញ្ជួយចំពោះអ្នកដែលនៅលើវា និងបានបង្កើតនៅខាងក្នុងវា(ផែនដី)នូវទន្លេជាច្រើនដែលហូរកាត់ ហើយនិងបានបង្កើតឲ្យមានភ្នំជាច្រើននៅលើវាដើម្បីទប់លំនឹង ព្រមទាំងបង្កើតឲ្យមានរនាំងបាំងនៅចន្លោះរវាងសមុទ្រពីរ គឺទឹកប្រៃ និងទឹកសាប ដែលរារាំងមិនឲ្យទឹកសាបនិងទឹកប្រៃនោះលាយឡំចូលគ្នា ដែលនាំឲ្យវាខូចខាត ហើយមិនអាចផឹកបាននោះ (ល្អប្រសើរជាង)? តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនគឺមិនដឹងឡើយ។ ហើយប្រសិនបើពួកគេដឹងនោះ ពួកគេនឹងមិនយកអ្វីមួយអំពីម៉ាខ្លូករបស់អល់ឡោះមកស្ហ៊ីរិកជាមួយទ្រង់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់