សូរ៉ា 27 · ជូស 20
An-Naml · 27:60
أَمَّنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنْزَلَ لَكُمْ مِنَ السَّمَاءِ مَاءً فَأَنْبَتْنَا بِهِ حَدَائِقَ ذَاتَ بَهْجَةٍ مَا كَانَ لَكُمْ أَنْ تُنْبِتُوا شَجَرَهَا ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ بَلْ هُمْ قَوْمٌ يَعْدِلُونَ
ឬអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី និងបាន បញ្ចុះទឹកភ្លៀងពីលើមេឃឱ្យពួកអ្នកប្រសើរជាង? ហើយដោយ សារទឹកភ្លៀងនោះ យើងបានបណ្ដុះចេញជាសួនឧទ្យានជាច្រើនដែល មានភាពស្រស់បំព្រងដែលពួកអ្នកគ្មានសមត្ថភាពនឹងបណ្ដុះដើម ឈើទាំងនោះបានឡើយ។ តើមានម្ចាស់ផេ្សងដែលត្រូវគោរព សក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែល ងាកចេញពីការពិត។
តាហ្វសៀរ
ឬអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដែលគ្មានគំរូសោះពីមុនមក ហើយបានបញ្ចុះទឹកភ្លៀងទៅកាន់ពួកអ្នក(ឱមនុស្សលោក)ពីលើមេឃមកល្អប្រសើរជាង? ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញមកនូវសួនឧទ្យានជាច្រើនដែលមានភាពស្រស់បំព្រង ដែលពួកអ្នកមិនអាចធ្វើឲ្យដុះចេញនូវដើមឈើនៅក្នុងសួនឧទ្យានទាំងនោះបានទេដោយសារតែការអសមត្ថភាពរបស់ពួកអ្នកក្នុងការធ្វើដូច្នោះ តែអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែល(មានសមត្ថភាព)ធ្វើឲ្យវាដុះឡើង។ តើមានព្រះណាមួយដែលបានធ្វើ(បង្កើត)ដូច្នោះរួមជាមួយនឹងអល់ឡោះនោះ? គឺគ្មានទេ។ ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលងាកចេញពីការពិត ដោយពួកគេធ្វើឲ្យមានភាពស្មើគ្នារវាង(អល់ឡោះជាម្ចាស់)អ្នកដែលបង្កើត និងអ្នកដែលត្រូវគេបង្កើត(ពួកព្រះនានា)ដោយបំពាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល