សូរ៉ា 27 · ជូស 20
An-Naml · 27:59
قُلِ الْحَمْدُ لِلَّهِ وَسَلَامٌ عَلَىٰ عِبَادِهِ الَّذِينَ اصْطَفَىٰ ۗ آللَّهُ خَيْرٌ أَمَّا يُشْرِكُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ហើយសូមឱ្យមានសុខសន្ដិភាពចំពោះបណ្ដាខ្ញុំរបស់ទ្រង់ ដែលទ្រង់បានជ្រើសរើស។ តើអល់ឡោះប្រសើរជាង ឬអ្វីដែលពួក អ្នកកំពុងធ្វើស្ហ៊ីរិកនោះប្រសើរជាង?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារ)ពោលចុះថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ ហើយសូមឲ្យសុខសន្តិភាពកើតមានចំពោះក្រុមរបស់ព្យាការីមូហាំម៉ាត់ពី(ការទទួល)ទណ្ឌកម្មរបស់អល់ឡោះដែលទ្រង់បានទម្លាក់ទៅលើក្រុមរបស់ព្យាការីលូត និងក្រុមរបស់ព្យាការីសឡេះ។ តើអល់ឡោះដែលជាម្ចាស់ត្រូវគេគោរពសក្ការៈដ៏ពិត ដែលអ្វីៗទាំងអស់គឺជាកម្មសិទ្ធិរបស់ទ្រង់នោះល្អប្រសើរជាង ឬក៏ព្រះនានាដែលពួកមុស្ហរីគីនគោរពសក្ការៈដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍ និងគ្រោះថ្នាក់អ្វីនោះ ល្អប្រសើរជាង?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល