សូរ៉ា 27 · ជូស 20

An-Naml · 27:65

قُلْ لَا يَعْلَمُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ الْغَيْبَ إِلَّا اللَّهُ ۚ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្មាននរណាម្នាក់ដឹងពីអាថ៌-កំបាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឡើយ លើកលែងតែ អល់ឡោះប៉ុណ្ណោះ។ ហើយពួកគេក៏មិនដឹងថា នៅពេលណាពួកគេ នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារ)ពោលចុះថាៈ គ្មាននរណាម្នាក់ដែលនៅលើមេឃក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់អាចដឹងពីប្រការអាថ៌កំបាំងនោះទេ ហើយក៏គ្មាននរណាម្នាក់នៅលើផែនដីក្នុងចំណោមមនុស្សលោកអាចដឹងពីប្រការអាថ៌កំបាំងនោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងអំពីវា(ប្រការអាថ៌កំបាំង)នោះ។ ហើយទាំងអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីទាំងអស់ គឺមិនដឹងទេថា តើពេលណាពួកគេត្រូវបានគេ(អល់ឡោះ)ពង្រស់ឲ្យរស់ឡើងវិញដើម្បីទទួលការតបស្នងក្រៅពីអល់ឡោះនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់