សូរ៉ា 27 · ជូស 19
An-Naml · 27:44
قِيلَ لَهَا ادْخُلِي الصَّرْحَ ۖ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةً وَكَشَفَتْ عَنْ سَاقَيْهَا ۚ قَالَ إِنَّهُ صَرْحٌ مُمَرَّدٌ مِنْ قَوَارِيرَ ۗ قَالَتْ رَبِّ إِنِّي ظَلَمْتُ نَفْسِي وَأَسْلَمْتُ مَعَ سُلَيْمَانَ لِلَّهِ رَبِّ الْعَالَمِينَ
មានគេនិយាយទៅកាន់នាងថាៈ សូមនាងអញ្ជើញចូលទៅ ក្នុងវិមាននេះទៅ ។ ហើយនៅពេលដែលនាងបានឃើញវា នាង ស្មានថាវាជាស្រះទឹកមួយ ហើយក៏បានសើយសំពត់ឡើងពីស្មងជើង ទាំងពីររបស់នាង។ គាត់(ស៊ូឡៃម៉ាន)បានប្រាប់នាងថាៈ ពិតប្រាកដ ណាស់ វាជាវិមានមួយដែលគេបានក្រាលអំពីកព្ចាក់។ (ពេលនោះ នាងក៏បានដឹងអំពីអំណាចគ្រប់គ្រងរបស់ស៊ូឡៃម៉ាន) ហើយនាង បានបួងសួងសុំថាៈ ឱម្ចាស់(អល់ឡោះ)របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានធ្វើខុសដោយខ្លួនឯង ហើយខ្ញុំព្រមចូលសាសនាអ៊ីស្លាមតាម ស៊ូឡៃម៉ាន ដើម្បីគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។
តាហ្វសៀរ
មានគេនិយាយទៅកាន់ព្រះនាងថាៈ សូមព្រះនាងអញ្ជើញចូលទៅក្នុងវិមាននេះទៅ ហើយវាមានផ្ទៃរាបស្មើ។ ហើយនៅពេលដែលព្រះនាងបានឃើញវា ទ្រង់ស្មានថាវាជាទឹកនោះ ទ្រង់ក៏បានសើយសំពត់របស់ទ្រង់រហូតដល់ស្មងជើងរបស់ទ្រង់ដើម្បីកុំឲ្យទទឹក។ (ពេលនោះ) ព្យាការីស៊ូឡៃម៉ានក៏បាននិយាយថាៈ ពិតប្រាកដណាស់ វាជាវិមានមួយដែលគេបានក្រាលដោយកញ្ចក់ ហើយគាត់ក៏បានអំពាវនាវព្រះនាងឲ្យចូលសាសនាឥស្លាម។ ពេលនោះ ព្រះនាងក៏បានទទួលយកការអំពាវនាវរបស់គាត់ទៅកាន់សាសនាឥស្លាម ដោយព្រះនាងបានមានបន្ទូលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯងដោយការគោរពសក្ការៈអ្នកផ្សេងរូមជាមួយនឹងទ្រង់ ហើយខ្ញុំសូមព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល