សូរ៉ា 27 · ជូស 19
An-Naml · 27:45
وَلَقَدْ أَرْسَلْنَا إِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا أَنِ اعْبُدُوا اللَّهَ فَإِذَا هُمْ فَرِيقَانِ يَخْتَصِمُونَ
ហើយយើងបានបញ្ជូនសឡេះទៅកាន់ក្រុមសាមូដដែលជា បងប្អូនរបស់ពួកគេ(ដោយគេបានពោលថា)ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះ។ ហើយពេលនោះស្រាប់តែពួកគេបានបែកជាពីរ ក្រុម(ក្រុមមានជំនឿ និងគ្មានជំនឿ)ឈ្លោះប្រកែកគ្នាទៅវិញ។
តាហ្វសៀរ
ហើយជាការពិតណាស់ យើងបានតែងតាំងព្យាការីសឡេះទៅកាន់ក្រុមសាមូទដែលជាបងប្អូនពូជពង្សរបស់ពួកគេ ដោយ(គាត់បង្គាប់)ឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ហើយក្រោយពីការអំពាវនាវរបស់គាត់ចំពោះពួកគេនោះ ស្រាប់តែពួកគេបានបែកជាពីរក្រុម គឺក្រុមមួយជាក្រុមអ្នកដែលមានជំនឿ ហើយក្រុមមួយទៀត គឺជាក្រុមអ្នកដែលគ្មានជំនឿ ដោយពួកគេបានឈ្លោះប្រកែកគ្នា ថាតើក្នុងចំណោមពួកគេ ក្រុមមួយណាដែលស្ថិតនៅលើការពិតនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល