សូរ៉ា 27 · ជូស 19
An-Naml · 27:43
وَصَدَّهَا مَا كَانَتْ تَعْبُدُ مِنْ دُونِ اللَّهِ ۖ إِنَّهَا كَانَتْ مِنْ قَوْمٍ كَافِرِينَ
ហើយអ្វីៗដែលនាងធ្លាប់បានគោរពសក្ការៈផេ្សងពី អល់ឡោះនោះ បានរារាំងនាង(មិនឱ្យចូលសាសនាអ៊ីស្លាម)។ ពិតប្រាកដណាស់ នាងជាស្ដ្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុម ដែលគ្មានជំនឿ។
តាហ្វសៀរ
ហើយអ្វីៗដែលព្រះនាងធ្លាប់បានគោរពសក្ការៈផ្សេងពីអល់ឡោះដោយដើរតាមក្រុមរបស់ព្រះនាង និងធ្វើតាមពួកគេដោយងងឹតងងុលនោះ បានបង្វែរព្រះនាងពីការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់។ ហើយពិតប្រាកដណាស់ ព្រះនាងគឺជាស្ត្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុមដែលគ្មានជំនឿចំពោះអល់ឡោះ ហើយព្រះនាងក៏ធ្លាប់ជាអ្នកដែលគ្មានជំនឿដូចពួកគេដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល