សូរ៉ា 27 · ជូស 19
An-Naml · 27:42
فَلَمَّا جَاءَتْ قِيلَ أَهَٰكَذَا عَرْشُكِ ۖ قَالَتْ كَأَنَّهُ هُوَ ۚ وَأُوتِينَا الْعِلْمَ مِنْ قَبْلِهَا وَكُنَّا مُسْلِمِينَ
ហើយនៅពេលដែលនាងបានមកដល់ មានគេសួរថាៈ នេះ ជាបល័្លង្គរបស់អ្នកឬ? នាងបានឆ្លើយថាៈ ដូចជាវាមែន។ (ស៊ូឡៃម៉ានបានពោលថា) យើងត្រូវបានគេប្រទានឱ្យនូវចំណេះដឹងមុន នាង ហើយពួកយើងជាអ្នកប្រគល់ខ្លួន(ចូលអ៊ីស្លាមមុននាង)។
តាហ្វសៀរ
ហើយនៅពេលដែលម្ចាស់ក្សត្រីយ៍នៃទឹកដីសាហ្ពាក់បានមកដល់ព្យាការីស៊ូឡៃម៉ាន មានគេសួរទៅកាន់ទ្រង់ដើម្បីជាសាកល្បងចំពោះទ្រង់ថាៈ តើបល្ល័ង្គនេះ ដូចនឹងបល្ល័ង្គរបស់ព្រះនាងដែរឬទេ? ទ្រង់ក៏បានឆ្លើយតបចំពោះសំណួរនោះថាៈ ដូចជាវាហ្នឺងហើយ។ ពេលនោះ ព្យាការីស៊ូឡៃម៉ានបានពោលថាៈ យើងត្រូវបានអល់ឡោះប្រទាននូវចំណេះដឹងមុនព្រះនាងដោយអានុភាពរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងឡាយដែលដូចនឹងកិច្ចការនេះ ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួនចំពោះបទបញ្ជារបស់អល់ឡោះ(ចូលឥស្លាមមុននាង) និងជាអ្នកដែលប្រតិបត្តិចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល