សូរ៉ា 27 · ជូស 19
An-Naml · 27:41
قَالَ نَكِّرُوا لَهَا عَرْشَهَا نَنْظُرْ أَتَهْتَدِي أَمْ تَكُونُ مِنَ الَّذِينَ لَا يَهْتَدُونَ
គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ចូរពួកអ្នកប្ដូររូបរាង បល័្លង្គរបស់នាង យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុល បង្ហាញ(ឱ្យស្គាល់)ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនទទួលការ ចង្អុលបង្ហាញ?
តាហ្វសៀរ
ព្យាការីស៊ូឡៃម៉ានបាននិយាយថាៈ ចូរពួកអ្នកផ្លាស់ប្តូររូបរាងបល្ល័ង្គរបស់នាងឲ្យខុសពីរូបរាងដើមរបស់វាដែលមានពីមុន យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុលបង្ហាញឲ្យស្គាល់ថាវានោះគឺជាបល្ល័ង្គរបស់នាង ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនបានទទួលការចង្អុលបង្ហាញឲ្យស្គាល់ថា ទាំងនោះជារបស់របរ(បល្ល័ង្គ)របស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល