សូរ៉ា 27 · ជូស 19
An-Naml · 27:24
وَجَدْتُهَا وَقَوْمَهَا يَسْجُدُونَ لِلشَّمْسِ مِنْ دُونِ اللَّهِ وَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ فَهُمْ لَا يَهْتَدُونَ
ហើយខ្ញុំបានឃើញនាងនិងប្រជាជនរបស់នាង ពួកគេក្រាប ថ្វាយបង្គំព្រះអាទិត្យផេ្សងពីអល់ឡោះ ហើយស្ហៃតនបានលំអពួក គេនូវទង្វើទាំងឡាយរបស់ពួកគេ ហើយវាបានរារាំងពួកគេពីមាគ៌ាដ៏ត្រឹមត្រូវ ដូចេ្នះពួកគេមិនទទួលបានការចង្អុលបង្ហាញឡើយ។
តាហ្វសៀរ
ខ្ញុំបានឃើញស្ត្រីម្នាក់នោះហើយនិងក្រុមរបស់នាង ពួកគេក្រាបស៊ូជោតទៅកាន់ព្រះអាទិត្យក្រៅពីអល់ឡោះ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើទាំងឡាយរបស់ពួកគេ(ដែលពួកគេប្រព្រឹត្ត)អំពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយ ហើយវាបានបង្វែរពួកគេពីមាគ៌ាដែលត្រឹមត្រូវ។ ដូច្នេះ ពួកគេមិនបានទទួលការចង្អុលបង្ហាញទៅកាន់វា(មាគ៌ាត្រឹមត្រូវ)នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល