សូរ៉ា 27 · ជូស 19
An-Naml · 27:23
إِنِّي وَجَدْتُ امْرَأَةً تَمْلِكُهُمْ وَأُوتِيَتْ مِنْ كُلِّ شَيْءٍ وَلَهَا عَرْشٌ عَظِيمٌ
ពិតប្រាកដណាស់ ខ្ញុំបានជួបស្ដ្រីម្នាក់ដែលជាសេ្ដចគ្រប់គ្រង ពួកគេ(ប្រជាជនសាបាក) ហើយនាងត្រូវបានគេផ្ដល់ឱ្យនូវអ្វីៗគ្រប់ បែបយ៉ាង ព្រមទាំងនាងមានរាជបល្ល័ង្គមួយដ៏អស្ចារ្យផងដែរ។
តាហ្វសៀរ
ពិតប្រាកដណាស់ ខ្ញុំបានឃើញស្ត្រីម្នាក់ដែលជាមហាក្សត្រីយ៍គ្រប់គ្រងពួកគេ(នគរសាហ្ពាក់) ហើយស្ត្រីម្នាក់នោះ ត្រូវបានគេផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងនៃមូលហេតុនៃភាពខ្លាំងក្លា និងភាពជាស្តេច ហើយនាងមានរាជបល្ល័ង្គមួយដ៏ធំអស្ចារ្យ ដោយនាងចាត់ចែង(មើលការខុសត្រូវ)កិច្ចការក្រុមរបស់នាង(អ្នកដែលនាងគ្រប់គ្រង)ពីលើបល្ល័ង្គនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល