សូរ៉ា 27 · ជូស 19
An-Naml · 27:25
أَلَّا يَسْجُدُوا لِلَّهِ الَّذِي يُخْرِجُ الْخَبْءَ فِي السَّمَاوَاتِ وَالْأَرْضِ وَيَعْلَمُ مَا تُخْفُونَ وَمَا تُعْلِنُونَ
(ស្ហៃតនធ្វើដូចេ្នះ)ដើម្បីកុំឱ្យពួកគេគោរពសក្ការៈចំពោះ អល់ឡោះដែលជាអ្នកលាតត្រដាងនូវអ្វីដែលលាក់ទុកលើមេឃជា ច្រើនជាន់ និងផែនដី(អំពីទឹកភ្លៀង រុក្ខជាតិ និងអ្វីផេ្សងៗទៀត) ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាត ត្រដាង។
តាហ្វសៀរ
ស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើស្ហ៊ីរិកនិងទង្វើបាបកម្មនានា ដើម្បីកុំឲ្យពួកគេស៊ូជោត(គោរពសក្ការៈ)ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបានបញ្ចេញនូវអ្វីដែលលាក់ទុកនៅលើមេឃនៃទឹកភ្លៀង ហើយនិង(អ្វីដែលលាក់ទុក)ក្នុងផែនដីនៃរុក្ខជាតិផ្សេងៗ ហើយទ្រង់ដឹងនូវទង្វើដែលពួកគេលាក់កំបាំង និងទង្វើដែលពួកគេលាតត្រដាង ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល