សូរ៉ា 27 · ជូស 19
An-Naml · 27:20
وَتَفَقَّدَ الطَّيْرَ فَقَالَ مَا لِيَ لَا أَرَى الْهُدْهُدَ أَمْ كَانَ مِنَ الْغَائِبِينَ
ហើយគាត់(ស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វ ស្លាបរួចក៏ពោលថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហ៊ុទ ឬ មួយក៏វាអវត្ដមាន?
តាហ្វសៀរ
ហើយគាត់(ព្យាការីស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វបក្សីទាំងឡាយ តែគាត់ពុំបានឃើញសត្វហ៊ុទហ៊ុទនោះទេ។ ពេលនោះ គាត់ក៏បានសួរថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហុទ? តើមានអ្វីមួយដែលរារាំងខ្ញុំមិនឲ្យឃើញវា ឬមួយក៏វាអវត្តមាន(មិនបានមកចូលរួម)?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល