សូរ៉ា 27 · ជូស 19

An-Naml · 27:21

لَأُعَذِّبَنَّهُ عَذَابًا شَدِيدًا أَوْ لَأَذْبَحَنَّهُ أَوْ لَيَأْتِيَنِّي بِسُلْطَانٍ مُبِينٍ

ខ្ញុំពិតជានឹងធ្វើទារុណកម្មវាយ៉ាងធ្ងន់ធ្ងរ ឬក៏ខ្ញុំសំឡេះវា ចោល ឬមួយវាត្រូវនាំហេតុផលណាមួយដ៏ច្បាស់លាស់មកឱ្យខ្ញុំ។

តាហ្វសៀរ

នៅពេលដែលគេបានបញ្ជាក់ពីអវត្តមានរបស់វា(សត្វហ៊ុទហ៊ុទ)ដល់គាត់ហើយនោះ គាត់ក៏បាននិយាយបន្តទៀតថាៈ ខ្ញុំពិតជានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះវា ឬក៏ខ្ញុំនឹងសម្លេះវា ជាទណ្ឌកម្មចំពោះវាលើការអវត្តមានរបស់វា ឬមួយវាត្រូវនាំនូវហេតុផលដ៏ច្បាស់លាស់(សមហេតុផល)ណាមួយមកឲ្យខ្ញុំដែលបញ្ជាក់ពីឧបសគ្គ(ហេតុផល)នៃការមិនបានមកចូលរួមរបស់វា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់