សូរ៉ា 27 · ជូស 19

An-Naml · 27:19

فَتَبَسَّمَ ضَاحِكًا مِنْ قَوْلِهَا وَقَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَدْخِلْنِي بِرَحْمَتِكَ فِي عِبَادِكَ الصَّالِحِينَ

ពេលនោះគាត់(ស៊ូឡៃម៉ាន)បានញញឹមដោយអស់សំណើច នឹងសំដីរបស់មេស្រមោច។ ហើយគាត់បានបួងសួងសុំថាៈ ឱម្ចាស់ របស់ខ្ញុំ. សូមទ្រង់មេត្ដាចង្អុលបង្ហាញខ្ញុំ ដើម្បីឱ្យខ្ញុំអរគុណចំពោះ នៀកម៉ាត់របស់ទ្រង់ដែលបានប្រទានឱ្យខ្ញុំ និងមាតាបិតារបស់ខ្ញុំ និងដើម្បីឱ្យខ្ញុំសាងអំពើល្អដែលទ្រង់គាប់ចិត្ដ ហើយសូមទ្រង់មេត្ដា បញ្ចូលខ្ញុំទៅក្នុងចំណោមបណ្ដាខ្ញុំរបស់ទ្រង់ដែលល្អត្រឹមត្រូវដោយ ក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។

តាហ្វសៀរ

នៅពេលដែលព្យាការីស៊ូឡៃម៉ានបានឮនូវសម្តីមេក្រុមរបស់ស្រមោចនោះ គាត់ក៏បានញញឺមដោយអស់សំណើចនឹងសម្តីរបស់វា ហើយគាត់ក៏បានបួងសួងសុំពីម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ខ្ញុំ ដើម្បីឲ្យខ្ញុំថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានវាដល់ខ្ញុំ និង(បានប្រទានវាដល់)មាតាបិតារបស់ខ្ញុំផងចុះ។ ហើយសូមទ្រង់មេត្តាចង្អុលបង្ហាញខ្ញុំដើម្បីឲ្យខ្ញុំសាងនូវទង្វើកុសលដែលទ្រង់ពេញចិត្តផង ហើយសូមទ្រង់មេត្តាបញ្ចូលរូបខ្ញុំទៅក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសលដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់