សូរ៉ា 27 · ជូស 19

An-Naml · 27:18

حَتَّىٰ إِذَا أَتَوْا عَلَىٰ وَادِ النَّمْلِ قَالَتْ نَمْلَةٌ يَا أَيُّهَا النَّمْلُ ادْخُلُوا مَسَاكِنَكُمْ لَا يَحْطِمَنَّكُمْ سُلَيْمَانُ وَجُنُودُهُ وَهُمْ لَا يَشْعُرُونَ

លុះនៅពេលពួកគេបានទៅដល់ជ្រលងសត្វស្រមោចមេ ក្រុមស្រមោចបាននិយាយថាៈ ឱសត្វស្រមោចទាំងអស់. ចូរពួកអ្នក ចូលសំបុករបស់ពួកអ្នក ដើម្បីកុំឱ្យស៊ូឡៃម៉ាន និងកងទ័ពរបស់គាត់ ជាន់ពួកអ្នក ខណៈដែលពួកគេមិនដឹងខ្លួន។

តាហ្វសៀរ

ហើយពួកគេនៅតែបន្តធ្វើដំណើរជាក្រុមបែបនេះ រហូតដល់ពួកគេបានទៅដល់ជ្រលងសត្វស្រមោចមួយ(ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសស្ហាម)។ ពេលនោះ មេក្រុមរបស់សត្វស្រមោចបាននិយាយថាៈ ឱសត្វស្រមោចទាំងអស់! ចូរពួកអ្នកនាំគ្នាចូលសំបុករបស់ពួកអ្នក ដើម្បីកុំឲ្យស៊ូឡៃម៉ាននិងកងទ័ពរបស់គេបំផ្លាញពួកអ្នក ខណៈដែលពួកគេមិនដឹងពី(វត្តមាន)ពួកអ្នក។ ប្រសិនបើពួកគេបានដឹងពី(វត្តមាន)ពួកអ្នកនោះ ពួកគេនឹងមិនដើរជាន់(កម្ទេច)ពួកអ្នកនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់