សូរ៉ា 27 · ជូស 19

An-Naml · 27:15

وَلَقَدْ آتَيْنَا دَاوُودَ وَسُلَيْمَانَ عِلْمًا ۖ وَقَالَا الْحَمْدُ لِلَّهِ الَّذِي فَضَّلَنَا عَلَىٰ كَثِيرٍ مِنْ عِبَادِهِ الْمُؤْمِنِينَ

ហើយជាការពិតណាស់ យើងបានផ្ដល់ចំណេះដឹងដ៏ខ្ពង់ខ្ពស់ ឱ្យដាវូដនិងស៊ូឡៃម៉ាន។ ហើយគាត់ទាំងពីរបានពោលថាៈ រាល់ការ សរសើរគឺចំពោះអល់ឡោះដែលបានលើកតម្កើងយើងខ្ញុំទាំងពីរ ច្រើនជាងគេក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលមានជំនឿ។

តាហ្វសៀរ

ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីហ្ទាវូទ និងកូនប្រុសរបស់គេ ព្យាការីស៊ូឡៃម៉ាន នូវចំណេះដឹងដ៏ខ្ពង់ខ្ពស់ ដោយក្នុងចំណោមនោះ គឹការដែលគេអាចស្តាប់យល់នូវពាក្យសម្តីរបស់សត្វបក្សាបក្សីទាំងឡាយបាន។ ហើយព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ានបានពោលដោយថ្លែងអំណរគុណចំពោះអល់ឡោះជាម្ចាស់ថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានលើកតម្កើងយើង(ទាំងពីរនាក់)ច្រើនជាងគេក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ តាមរយៈ(ការប្រទាននូវ)ភាពជាព្យាការី និងឲ្យពួកយើងអាចត្រួតត្រាលើពពួកជិន និងពពួកស្ហៃតនបាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់