សូរ៉ា 27 · ជូស 19
An-Naml · 27:14
وَجَحَدُوا بِهَا وَاسْتَيْقَنَتْهَا أَنْفُسُهُمْ ظُلْمًا وَعُلُوًّا ۚ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
ហើយពួកគេបានបដិសេធនឹងវា(មុជីហ្សាត់)ទាំងបំពាននិង ក្រអឺតក្រទម ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ជឿជាក់យ៉ាងច្បាស់ នឹងវា។ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុងក្រោយរបស់ ពួកដែលបង្កវិនាសកម្ម(នៅក្នុងលោកិយ)យ៉ាងដូចមេ្ដច?
តាហ្វសៀរ
ហើយពួកគេបានប្រឆាំងនឹងបណ្តាសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនោះ ព្រមទាំងពួកគេមិនទទួលស្គាល់វាឡើយ ដោយសារតែការបំពានរបស់ពួកគេ និងការក្រអឺតក្រទមរបស់ពួកគេពីការពិត ខណៈដែលពួកគេជឿជាក់(ដឹង)យ៉ាងច្បាស់ថាៈ ពិតប្រាកដណាស់ សញ្ញាភស្តុតាងទាំងនោះ គឺមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មលើផែនដីដោយការប្រឆាំង និងការបំពានរបស់ពួកគេនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ យើងបានបំផ្លាញពួកគេ និងកម្ទេចពួកគេទាំងអស់គ្នា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល