សូរ៉ា 27 · ជូស 19
An-Naml · 27:16
وَوَرِثَ سُلَيْمَانُ دَاوُودَ ۖ وَقَالَ يَا أَيُّهَا النَّاسُ عُلِّمْنَا مَنْطِقَ الطَّيْرِ وَأُوتِينَا مِنْ كُلِّ شَيْءٍ ۖ إِنَّ هَٰذَا لَهُوَ الْفَضْلُ الْمُبِينُ
ក្រោយមកស៊ូឡៃម៉ានបានទទួលមរតកពី(បិតារបស់គាត់) ដាវូដ។ ហើយគាត់បានពោលថាៈ ឱមនុស្សលោក. គេបានបង្រៀន យើងឱ្យចេះនិយាយភាសាសត្វ និងបានផ្ដល់ឱ្យយើងនូវអ្វីៗគ្រប់បែប យ៉ាង។ ពិតប្រាកដណាស់ នេះគឺជាការប្រោសប្រទានដ៏ច្បាស់លាស់។
តាហ្វសៀរ
ក្រោយមក ព្យាការីស៊ូឡៃម៉ានបានទទួលមត៌កពីបិតារបស់គាត់ ព្យាការីហ្ទាវូទនូវភាពជាព្យាការី ចំណេះវិជ្ជា និងភាពជាស្តេចផែនដី។ ហើយគាត់ក៏បានរំលឹកពីឧបការគុណរបស់អល់ឡោះចំពោះគាត់ និងចំពោះបិតារបស់គាត់(ព្យាការីហ្ទារូទ)ថាៈ ឱមនុស្សលោកទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់បានបង្រៀនយើងឲ្យយល់ពីសំឡេង(ភាសា)របស់សត្វបង្សី ហើយទ្រង់បានប្រទានដល់យើងនូវអ្វីៗគ្រប់បែបយ៉ាងនូវអ្វីដែលទ្រង់បានប្រទានវាដល់បណ្តាព្យាការី និងស្តេចទាំងឡាយ។ ពិតប្រាកដណាស់ ប្រការទាំងអស់ដែលអល់ឡោះបានប្រទានដល់យើងនេះ គឺជាការប្រោសប្រទានយ៉ាងច្បាស់លាស់(អំពីទ្រង់)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល