សូរ៉ា 24 · ជូស 18

An-Nur · 24:63

لَا تَجْعَلُوا دُعَاءَ الرَّسُولِ بَيْنَكُمْ كَدُعَاءِ بَعْضِكُمْ بَعْضًا ۚ قَدْ يَعْلَمُ اللَّهُ الَّذِينَ يَتَسَلَّلُونَ مِنْكُمْ لِوَاذًا ۚ فَلْيَحْذَرِ الَّذِينَ يُخَالِفُونَ عَنْ أَمْرِهِ أَنْ تُصِيبَهُمْ فِتْنَةٌ أَوْ يُصِيبَهُمْ عَذَابٌ أَلِيمٌ

ចូរពួកអ្នក(អ្នកមានជំនឿ)កុំហៅ(ឈ្មោះ)អ្នកនាំសារ ត្រង់ៗនៅក្នុងចំណោមពួកអ្នក ដូចជាការហៅ(ឈ្មោះត្រង់ៗ)របស់ ពួកអ្នកទៅវិញទៅមកឱ្យសោះ។ ជាការពិតណាស់ អល់ឡោះដឹង ចំពោះពួកដែលលួចគេចចេញ(ពីអង្គប្រជុំរបស់អ្នកនាំសារ)ក្នុង ចំណោមពួកអ្នក។ ដូចេ្នះចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់ គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននឹងធ្លាក់លើពួកគេ ឬទារុណកម្មយ៉ាង ឈឺចាប់ធ្លាក់លើពួកគេ។

តាហ្វសៀរ

ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)លើកតម្កើងអ្នកនាំសាររបស់អល់ឡោះ ដោយនៅពេលណាដែលពួកអ្នកហៅគាត់ ចូរពួកអ្នកកុំហៅឈ្មោះគាត់ចំៗ ដូចជាហៅថា “ឱមូហាំម៉ាត់!” ឬក៏ដោយហៅឈ្មោះឪពុករបស់គាត់ ដូចជាហៅថា “ឱកូនប្រុសរបស់អាប់ទុលឡោះ” ជាដើម ដូចដែលពួកអ្នកហៅឈ្មោះគ្នាទៅវិញទៅមកដោយចំៗនោះឲ្យសោះ។ ក៏ប៉ុន្តែពួកអ្នកត្រូវហៅគាត់ថា “ឱអ្នកនាំសាររបស់ឡោះ”! “ឱព្យាការីរបស់អល់ឡោះ!”។ ហើយនៅពេលដែលគាត់(ព្យាការីមូហាំម៉ាត់)អញ្ជើញពួកអ្នកឲ្យចូលរួមក្នុងកិច្ចការសំខាន់ណាមួយនោះ ចូរពួកអ្នកកុំធ្វើឲ្យការអញ្ជើញរបស់គាត់នោះ ដូច(ការអញ្ជើញរបស់ពួកអ្នក)ដែលពួកអ្នកអញ្ជើញគ្នាទៅវិញទៅមកនៅក្នុងរឿងលេងសើចធម្មតារបស់ពួកអ្នកឲ្យសោះ។ ផ្ទុយទៅវិញ ពួកអ្នកត្រូវរួសរាន់ឆ្លើយតបចំពោះការអញ្ជើញរបស់គាត់។ ជាការពិតណាស់ អល់ឡោះទ្រង់ដឹងចំពោះពួកដែលលួចគេចចេញ(ពីការប្រជុំរបស់អ្នកនាំសា)ដោយស្ងាត់ៗនៅក្នុងចំណោមពួកអ្នក ដោយគ្មានការអនុញ្ញាត(ពីអ្នកនាំសារ)។ ដូច្នេះ ចូរឲ្យពួកដែលប្រឆាំងនឹងបទបញ្ជាអ្នកនាំសារររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)នោះ ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននិងការសាកល្បងពីអល់ឡោះដែលនឹងធ្លាក់លើពួកគេ ឬក៏នឹងធ្លាក់លើពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់ដែលពួកគេមិនអាចអត់ទ្រាំចំពោះវាបានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់