សូរ៉ា 24 · ជូស 18
An-Nur · 24:62
إِنَّمَا الْمُؤْمِنُونَ الَّذِينَ آمَنُوا بِاللَّهِ وَرَسُولِهِ وَإِذَا كَانُوا مَعَهُ عَلَىٰ أَمْرٍ جَامِعٍ لَمْ يَذْهَبُوا حَتَّىٰ يَسْتَأْذِنُوهُ ۚ إِنَّ الَّذِينَ يَسْتَأْذِنُونَكَ أُولَٰئِكَ الَّذِينَ يُؤْمِنُونَ بِاللَّهِ وَرَسُولِهِ ۚ فَإِذَا اسْتَأْذَنُوكَ لِبَعْضِ شَأْنِهِمْ فَأْذَنْ لِمَنْ شِئْتَ مِنْهُمْ وَاسْتَغْفِرْ لَهُمُ اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
តាមពិតបណ្ដាអ្នកដែលមានជំនឿ(ពិតប្រាកដ)នោះ គឺ បណ្ដាអ្នកដែលមានជំនឿនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេមានកិច្ចការប្រជុំជាមួយគាត់(មូហាំ-ម៉ាត់) ពួកគេមិនចាកចេញពីអង្គប្រជុំឡើយ លុះត្រាតែពួកគេសុំ ការអនុញ្ញាតពីគាត់សិន។ ពិតប្រាកដណាស់ បណ្ដាអ្នកដែលសុំ ការអនុញ្ញាតពីអ្នក អ្នកទាំងនោះគឺជាបណ្ដាអ្នកដែលមានជំនឿនឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តែប្រសិនបើពួកគេបានសុំ ការអនុញ្ញាតពីអ្នកសម្រាប់កិច្ចការចាំបាច់ខ្លះៗរបស់ពួកគេ ចូរអ្នក អនុញ្ញាតឱ្យចំពាះអ្នកណាក្នុងចំណោមពួកគេដែលអ្នកចង់ ហើយអ្នក ត្រូវសុំការអភ័យទោសពីអល់ឡោះឱ្យពួកគេផង។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
តាមពិត បណ្តាអ្នកមានជំនឿដែលជឿជាក់យ៉ាងពិតប្រាកដចំពោះការមានជំនឿរបស់ពួកគេនោះ ពួកគេគឺជាបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿនឹងអ្នកនាំសាររបស់ទ្រង់។ ហើយនៅពេលដែលពួកគេស្ថិតនៅជាមួយព្យាការី(មូហាំម៉ាត់) នៅក្នុងកិច្ចប្រជុំ(ជាមួយគាត់)ដែលផ្តល់ផលប្រយោជន៍ដល់អ្នកឥស្លាមនោះ ពួកគេមិនចាកចេញពីអង្គប្រជុំឡើយ លុះត្រាតែពួកគេសុំការអនុញ្ញាតពីគាត់(ព្យាការី)ក្នុងការចាកចេញជាមុនសិន។ ពិតប្រាកដណាស់ បណ្តាអ្នកដែលសុំការអនុញ្ញាតពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលគេចាកចេញនោះ អ្នកទាំងនោះហើយគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ដ៏ពិតប្រាកដ។ ដូច្នេះ ប្រសិនបើពួកគេសុំការអនុញ្ញាតពីអ្នកចំពោះកិច្ចការដែលចាំបាច់មួយចំនួនរបស់ពួកគេនោះ ចូរអ្នកអនុញ្ញាតឲ្យ(ចាកចេញ)ចំពោះជនណាក្នុងចំណោមពួកគេដែលអ្នកចង់អនុញ្ញាតឲ្យ ហើយអ្នកត្រូវសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មរបស់ពួកគេផង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល