សូរ៉ា 24 · ជូស 18

An-Nur · 24:61

لَيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ وَلَا عَلَىٰ أَنْفُسِكُمْ أَنْ تَأْكُلُوا مِنْ بُيُوتِكُمْ أَوْ بُيُوتِ آبَائِكُمْ أَوْ بُيُوتِ أُمَّهَاتِكُمْ أَوْ بُيُوتِ إِخْوَانِكُمْ أَوْ بُيُوتِ أَخَوَاتِكُمْ أَوْ بُيُوتِ أَعْمَامِكُمْ أَوْ بُيُوتِ عَمَّاتِكُمْ أَوْ بُيُوتِ أَخْوَالِكُمْ أَوْ بُيُوتِ خَالَاتِكُمْ أَوْ مَا مَلَكْتُمْ مَفَاتِحَهُ أَوْ صَدِيقِكُمْ ۚ لَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَأْكُلُوا جَمِيعًا أَوْ أَشْتَاتًا ۚ فَإِذَا دَخَلْتُمْ بُيُوتًا فَسَلِّمُوا عَلَىٰ أَنْفُسِكُمْ تَحِيَّةً مِنْ عِنْدِ اللَّهِ مُبَارَكَةً طَيِّبَةً ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ

ចំពោះជនដែលពិកាភ្នែក ឬពិកាជើង ឬអ្នកជម្ងឺ ឬក៏ខ្លួន ពួកអ្នកផ្ទាល់ គឺគ្មានទោសពៃរ៍អ្វីឡើយក្នុងការទទួលទាន(ចំណី អាហារ)ពីក្នុងផ្ទះរបស់ពួកអ្នក ឬផ្ទះឪពុករបស់ពួកអ្នក ឬផ្ទះម្ដាយ របស់ពួកអ្នក ឬផ្ទះបងប្អូនរបស់ពួកអ្នក ឬផ្ទះអ៊ំពូមីងមាខាងឪពុក របស់ពួកអ្នក ឬផ្ទះអ៊ំពូមីងមាខាងម្ដាយរបស់ពួកអ្នក ឬអ្វីដែលអ្នក បានកាន់កាប់កូនសោររបស់វា ឬក៏ផ្ទះមិត្ដភក្ដិ(ជិតស្និទ្ធ)របស់ពួក អ្នក។ ហើយក៏គ្មានទោសពៃរ៍អ្វីដែរក្នុងការទទួលទាន(ចំណីពីក្នុង ផ្ទះទាំងនោះ)ជាលក្ខណៈជួបជុំគ្នា ឬជាលក្ខណៈដោយឡែក។ ហើយ នៅពេលដែលពួកអ្នកបានចូលទៅក្នុងផ្ទះនោះ ចូរពួកអ្នកឱ្យសាឡាម គ្នាទៅវិញទៅមកដោយពាក្យគោរពជូនពរដែលមានពរជ័យដ៏ល្អ ប្រសើរពីអល់ឡោះ។ ដូច្នោះហើយអល់ឡោះបញ្ជាក់នូវអាយ៉ាត់ៗ យ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងយល់។

តាហ្វសៀរ

ចំពោះអ្នកពិការភ្នែកដែលមិនអាចមើលឃើញ និងអ្នកដែលពិការជើង ហើយនិងអ្នកជំងឺនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកគេចំពោះការបោះបង់នូវអ្វីដែលពួកគេគ្មានលទ្ធភាពនឹងធ្វើវាក្នុងចំណោមកាតព្វកិច្ចទាំងឡាយ ដូចជាការចេញប្រយុទ្ធក្នុងមាគ៌ាអល់ឡោះជាដើមនោះ។ ហើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) គឺគ្មានទោសពៃរ៍អ្វីឡើយក្នុងការទទួលទានចំណីអាហារពីក្នុងផ្ទះរបស់ពួកអ្នកផ្ទាល់ ហើយក្នុងនោះផងដែរ គឺផ្ទះកូនប្រុសរបស់ពួកអ្នក។ ហើយក៏គ្មានទោសពៃរ៍អ្វីឡើយ(ចំពោះពួកអ្នក)ក្នុងការទទួលទានចំណីអាហារពីក្នុងផ្ទះឪពុករបស់ពួកអ្នក ឬផ្ទះម្ដាយរបស់ពួកអ្នក ឬផ្ទះបងប្អូនប្រុសស្រីរបស់ពួកអ្នក ឬផ្ទះអ៊ំពូមីងមារបស់ពួកអ្នក ទាំងខាងម្ដាយនិងខាងឪពុករបស់ពួកអ្នក ឬផ្ទះទាំងឡាយណាដែលពួកអ្នកមានតួនាទីក្នុងការថែរក្សាវា ដូចជាអ្នកយាមចម្ការជាដើម។ ហើយក៏គ្មានទោសពៃរ៍អ្វីដែរក្នុងការទទួលទានចំណីអាហារពីក្នុងផ្ទះមិត្តភក្តិ(ជិតស្និទ្ធ)របស់ពួកអ្នក ដោយសារនោះគឺជាទម្លាប់ធម្មតារបស់ពួកអ្នក ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះពួកអ្នកក្នុងការទទួលទានចំណីអាហារ(ពីក្នុងផ្ទះទាំងនោះ)ជាលក្ខណៈជួបជុំគ្នា ឬជាលក្ខណៈឯកជននោះ។ ហើយនៅពេលដែលពួកអ្នកបានចូលក្នុងផ្ទះណាមួយដូចដែលបានលើកឡើងខាងលើ ឬផ្ទះទាំងឡាយក្រៅពីនេះទៀតនោះ ចូរពួកអ្នកឲ្យសាឡាម(គារវកិច្ច)ដល់អ្នកដែលនៅខាងក្នុង(ផ្ទះនោះ)មុននឹងពួកអ្នកចូល ដោយពោលថា السلام عليكم (សូមសន្តិភាពកើតមានចំពោះពួកអ្នក)។ តែប្រសិនបើក្នុង(ផ្ទះ)នោះ គ្មាននរណាម្នាក់នៅទេនោះ ចូរពួកអ្នកឲ្យសាឡាមចំពោះខ្លួនឯងដោយពោលថាالسلام علينا وعلى عباد الله الصالحين (សូមសន្តិភាពកើតមានចំពោះពួកយើង និងបណ្តាអ្នកដែលមានជំនឿដ៏ពិតប្រាកដក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ)។ វាគឺជាការស្វាគមន៍(គោរពជូនពរ)ដែលមានពរជ័យដ៏ប្រសើរពីអល់ឡោះជាម្ចាស់ដែលទ្រង់បង្គាប់ប្រើចំពោះពួកអ្នក ដោយសារតែវាបានបង្ហាញនូវការចែករំលែកក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលគ្នារវាងពួកអ្នក និងជាប្រការល្អដែលធ្វើឲ្យអ្នកដែលបានស្តាប់ឮវា(ការឲ្យសាឡាម)នោះមានភាពរីករាយ។ ដូចដែលបានបញ្ជាក់ពីខាងដើមជំពូកនេះដែរ អល់ឡោះបានបញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងយល់ ហើយនិងអនុវត្តនូវអ្វីដែលមាននៅក្នុងវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់