សូរ៉ា 24 · ជូស 18
An-Nur · 24:60
وَالْقَوَاعِدُ مِنَ النِّسَاءِ اللَّاتِي لَا يَرْجُونَ نِكَاحًا فَلَيْسَ عَلَيْهِنَّ جُنَاحٌ أَنْ يَضَعْنَ ثِيَابَهُنَّ غَيْرَ مُتَبَرِّجَاتٍ بِزِينَةٍ ۖ وَأَنْ يَسْتَعْفِفْنَ خَيْرٌ لَهُنَّ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ហើយអ្នកដែលចាស់ជរាក្នុងចំណោមស្ដ្រីដែលគ្មានចំណង់ ក្នុងការរៀបអាពាហ៍ពិពាហ៍ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយ សម្រាប់ពួកនាងក្នុងការដោះសំលៀកបំពាក់(ខាងក្រៅ)របស់ពួក នាងដោយពុំមែនក្នុងលក្ខណៈបង្ហាញសម្រស់ទេនោះ។ ហើយការរក្សាភាព ខ្មាស់អៀនគឺប្រសើរសម្រាប់ពួកនាង។ ហើយអល់ឡោះ មហាឮ មហាដឹង។
តាហ្វសៀរ
ហើយចំពោះស្ត្រីដែលមានវ័យចំណាស់ដែលអស់រដូវ និងមិនអាចមានផ្ទៃពោះទៀតបានដោយសារតែភាពចាស់ជរារបស់ពួកនាង ហើយនិងបណ្តាស្ត្រីដែលគ្មានចំណង់ក្នុងការរៀបអាពាហ៍ពិពាហ៍ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកនាងក្នុងការដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាង ដូចជាអាវក្រៅនិងស្បៃមុខរបស់ពួកនាង ដោយពុំមែនក្នុងលក្ខណៈបង្ហាញពីអាថ៌កំបាំងនៃសម្រស់(របស់ពួកនាង)ដែលគេប្រើពួកនាងឲ្យបិទបាំងវាទេនោះ។ តែការមិនដោះសម្លៀកបំពាក់ខាងក្រៅរបស់ពួកនាងនោះ គឺជាការល្អប្រសើរសម្រាប់ពួកនាងជាងការដោះវាចេញ ពីព្រោះវាអាចជួយក្នុងការបិតបាំង(រាងកាយ) និងរក្សាភាពបរិសុទ្ធ។ ហើយអល់ឡោះទ្រង់ឮបំផុតនូវរាល់ពាក្យសម្តីទាំងឡាយរបស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល