សូរ៉ា 24 · ជូស 18

An-Nur · 24:59

وَإِذَا بَلَغَ الْأَطْفَالُ مِنْكُمُ الْحُلُمَ فَلْيَسْتَأْذِنُوا كَمَا اسْتَأْذَنَ الَّذِينَ مِنْ قَبْلِهِمْ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ

ហើយនៅពេលដែលកេ្មងៗក្នុងចំណោមពួកអ្នកបានធំពេញ វ័យ ចូរឱ្យពួកគេសុំការអនុញ្ញាតដូចដែលពួកចាស់ៗបានសុំការអនុ-ញ្ញាតនោះដែរ។ ដូច្នោះហើយអល់ឡោះបញ្ជាក់នូវអាយ៉ាត់ៗរបស់ ទ្រង់យ៉ាងច្បាស់លាស់សម្រាប់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

តាហ្វសៀរ

ហើយនៅពេលដែលក្មេងៗក្នុងចំណោមពួកអ្នកឈានអាយុធំពេញវ័យនោះ ចូរឲ្យពួកគេសុំការអនុញ្ញាតនៅពេលដែលចូលគេហដ្ឋានទាំងឡាយគ្រប់ពេលវេលាទាំងអស់ ដូចដែលបានលើកឡើងចំពោះមនុស្សដែលធំពេញវ័យពីមុនមកនោះដែរ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ដល់ពួកអ្នកពីបណ្តាច្បាប់នៃការសុំការអនុញ្ញាតនេះដែរ ទ្រង់បានបញ្ជាក់ចំពោះពួកអ្នកនូវបណ្តាវា្យខណ្ឌរបស់ទ្រង់ដល់ពួកអ្នក។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតបំផុតអ្វីដែលទ្រង់ដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់