សូរ៉ា 24 · ជូស 18

An-Nur · 24:58

يَا أَيُّهَا الَّذِينَ آمَنُوا لِيَسْتَأْذِنْكُمُ الَّذِينَ مَلَكَتْ أَيْمَانُكُمْ وَالَّذِينَ لَمْ يَبْلُغُوا الْحُلُمَ مِنْكُمْ ثَلَاثَ مَرَّاتٍ ۚ مِنْ قَبْلِ صَلَاةِ الْفَجْرِ وَحِينَ تَضَعُونَ ثِيَابَكُمْ مِنَ الظَّهِيرَةِ وَمِنْ بَعْدِ صَلَاةِ الْعِشَاءِ ۚ ثَلَاثُ عَوْرَاتٍ لَكُمْ ۚ لَيْسَ عَلَيْكُمْ وَلَا عَلَيْهِمْ جُنَاحٌ بَعْدَهُنَّ ۚ طَوَّافُونَ عَلَيْكُمْ بَعْضُكُمْ عَلَىٰ بَعْضٍ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរណែនាំពួកខ្ញុំបម្រើ និងពួក ដែលមិនទាន់ពេញវ័យក្នុងចំណោមពួកអ្នកឱ្យសុំការអនុញ្ញាតពីពួក អ្នកនូវវេលាបី(មុននឹងចូលទៅរកពួកអ្នក)គឺមុនសឡាតពេលទាប ភ្លឺ និងពេលដែលពួកអ្នកដោះសំលៀកបំពាក់នៅពេលថ្ងៃត្រង់ និង ក្រោយពេលសឡាតអីុស្ហាក។ ពេលទាំងបីនេះជាពេលដែលច្រើន តែអាក្រាតសំលៀកបំពាក់សម្រាប់ពួកអ្នក។ គ្មានទោសពៃរ៍អ្វីឡើយ ចំពោះពួកអ្នក និងពួកគេក្រៅពីវេលាទាំងបីនេះ ដែលពួកគេចេញ ចូលទៅរកពួកអ្នក។ ដូចេ្នះហើយអល់ឡោះបញ្ជាក់អាយ៉ាត់ៗយ៉ាង ក្បោះក្បាយសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហា គតិបណ្ឌិត។

តាហ្វសៀរ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអនុវត្តន៍តាមបញ្ញត្តិច្បាប់ដែលគេបានបង្គាប់ប្រើចំពោះពួកគេ! ចូរឲ្យខ្ញុំបម្រើដាច់ថ្លៃរបស់ពួកអ្នក ទាំងប្រុសទាំងស្រី និងកូនក្មេងដែលមិនទាន់គ្រប់អាយុ(ពេញវ័យ)ដែលមានសិទ្ធិសេរីភាពនោះសុំការអនុញ្ញាតពីពួកអ្នកចំពោះពេលវេលាបី(មុននឹងពួកគេចូលទៅរកពួកអ្នក)គឺ ៖ មុនពេលសឡាតពេលទាបភ្លឺ(សឡាតស៊ូពុស) ជាពេលដែលគេផ្លាស់សម្លៀកបំពាក់ដេកចេញដោយស្លៀកសម្លៀកបំពាក់ធម្មតា នៅពេលថ្ងៃត្រង់ ខណៈដែលពួកអ្នកដោះសម្លៀកបំពាក់របស់ពួកអ្នកចេញដើម្បីគេងបន្តិច និងក្រោយពេលសឡាតអ៊ីស្ហា ពីព្រោះវាគឺជាពេលសម្រាន្តរបស់ពួកអ្នក និង(ជាពេល)ដោះសម្លៀកបំពាក់ធម្មតាចេញដោយស្លៀកសម្លៀកបំពាក់ដេកវិញម្តង។ ពេលវេលាទាំងបីនេះ គឺជាពេលដែលពួកអ្នកច្រើនតែអាក្រាតសម្លៀកបំពាក់របស់ពួកអ្នក។ ចូរកុំឲ្យនរណាម្នាក់ចូលទៅកាន់ពួកអ្នកឲ្យសោះ(ក្នុងពេលវេលាទាំងបីនេះ) លុះត្រាតែមានការអនុញ្ញាតពីពួកអ្នកជាមុនសិន។ គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ហើយក៏គ្មានទោសពៃរ៍អ្វីចំពោះពួកគេនោះដែរក្នុងការចូលទៅកាន់ពួកគេដោយគ្មានសុំការអនុញ្ញាតចំពោះពេលវេលាផ្សេងក្រៅពីពេលវេលាទាំងនេះ ដែលពួកគេភាគច្រើនចេញចូលរកគ្នាទៅវិញទៅមក។ ចូរសុំការអធ្យាស្រ័យចំពោះការហាមឃាត់ពួកគេមិនឲ្យចូលទៅ(កាន់ពួកអ្នក)គ្រប់ពេលទាំងអស់ លើកលែងតែដោយសុំការអនុញ្ញាត(ជាមុន)នោះ។ ដូចដែលអល់ឡោះទ្រង់បានបញ្ជាក់ដល់ពួកអ្នកពីបណ្តាច្បាប់នៃការសុំការអនុញ្ញាតនេះដែរ ទ្រង់បានបញ្ជាក់ចំពោះពួកអ្នកនូវបណ្តាវាក្យខណ្ឌជាច្រើនសម្រាប់ពួកអ្នកដែលបញ្ជាក់អំពីក្បួនច្បាប់ទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិចំពោះពួកអ្នក។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលល្អប្រសើរសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតចំពោះក្បួនច្បាប់ទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់