សូរ៉ា 24 · ជូស 18
An-Nur · 24:57
لَا تَحْسَبَنَّ الَّذِينَ كَفَرُوا مُعْجِزِينَ فِي الْأَرْضِ ۚ وَمَأْوَاهُمُ النَّارُ ۖ وَلَبِئْسَ الْمَصِيرُ
ចូរអ្នក(មូហាំម៉ាត់)កុំគិតថាៈ ពួកដែលបានប្រឆាំងមាន សមត្ថភាពរារាំង(ទារុណកម្មរបស់អល់ឡោះ)នៅលើផែនដី ឱ្យសោះ។ ហើយទីជំរករបស់ពួកគេគឺភ្លើងនរក។ ហើយវាពិតជា ទីកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថាៈ ពួកដែលប្រឆាំងនឹងអល់ឡោះអាចរត់គេចពីយើងបាននៅពេលដែលយើងមានបំណងទម្លាក់នូវទណ្ឌកម្មទៅលើពួកគេឲ្យសោះ។ ហើយកន្លែងជ្រកកោនរបស់ពួកគេនៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ ហើយវាពិតជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុតចំពោះជនណាហើយដែលនរកជើហាន់ណាំជាកន្លែងវិលត្រឡប់របស់ពួកគេនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល