សូរ៉ា 24 · ជូស 18
An-Nur · 24:64
أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ قَدْ يَعْلَمُ مَا أَنْتُمْ عَلَيْهِ وَيَوْمَ يُرْجَعُونَ إِلَيْهِ فَيُنَبِّئُهُمْ بِمَا عَمِلُوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ពិតជាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដវា និង(ទ្រង់ដឹង)នៅថ្ងៃ ដែលពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ហើយទ្រង់នឹង ប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ(នៅក្នុងលោកិយ នេះ)។ ហើយអល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់។
តាហ្វសៀរ
គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ពិតជាដឹងនូវស្ថានភាពដែលពួកអ្នក(ឱមនុស្សលោក)កំពុងស្ថិតនៅ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បាននោះឡើយ។ ហើយនៅថ្ងៃបរលោក (នៅពេលដែលពួកគេវិលត្រឡប់ទៅកាន់ទ្រងវិញ ដោយការពង្រស់(ពួកគេឲ្យរស់)ឡើងវិញក្រោយពីការស្លាប់នោះ) ទ្រង់នឹងប្រាប់ពួកគេឲ្យដឹងនូវទង្វើទាំងឡាយដែលពួកគេធ្លាប់បានប្រព្រឹត្តកាលនៅក្នុងលោកិយ។ ហើយអល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលនៅលើមេឃជាច្រើនជាន់ ហើយនិងអ្វីមួយដែលនៅលើផែនដីអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល