សូរ៉ា 24 · ជូស 18
An-Nur · 24:52
وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ وَيَخْشَ اللَّهَ وَيَتَّقْهِ فَأُولَٰئِكَ هُمُ الْفَائِزُونَ
ហើយអ្នកណាដែលប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់ ហើយភ័យខ្លាច(ទារុណកម្ម)អល់ឡោះ និងកោតខ្លាច ទ្រង់ អ្នកទាំងនោះគឺជាបណ្ដាអ្នកដែលទទួលជ័យជំនះ។
តាហ្វសៀរ
ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ហើយទទូលយកនូវការកាត់សេចក្តីរបស់អ្នកទាំងពីរ(អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់) និងភ័យខ្លាចចំពោះអំពើបាបរបស់គេ ព្រមទាំងកោតខ្លាចអល់ឡោះតាមរយៈការអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីបម្រាមរបស់ទ្រង់នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ ដោយទទួលបាននូវប្រការល្អទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល