សូរ៉ា 24 · ជូស 18
An-Nur · 24:53
۞ وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ أَمَرْتَهُمْ لَيَخْرُجُنَّ ۖ قُلْ لَا تُقْسِمُوا ۖ طَاعَةٌ مَعْرُوفَةٌ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
ហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះដោយ ការស្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេថាៈ ប្រសិនបើអ្នក(មូហាំម៉ាត់) បានបញ្ជាពួកគេ(ឱ្យធ្វើសង្គ្រាម)នោះ ពួកគេប្រាកដជានឹងចេញទៅ ភ្លាម។ ចូរអ្នកពោលថាៈ ចូរពួកអ្នកកុំស្បថអ្វី ការគោរពប្រតិបត្ដិ (របស់ពួកអ្នក)គេដឹងហើយ(ថាវាមិនពិត)។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
ហើយពួកពុតត្បុតបានស្បថនឹងអល់ឡោះនូវការស្បថដ៏ម៉ឺងម៉ាត់របស់ពួកគេថាៈ ប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បញ្ជាពួកគេឲ្យចេញទៅធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះនោះ ពួកគេប្រាកដជានឹងចេញទៅភ្លាម។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ពួកអ្នកពុំចាំបាច់ស្បថនោះទេ។ ពិតប្រាកដណាស់ ការកុហកបោកប្រាស់របស់ពួកអ្នក ត្រូវគេបានដឹងអស់ហើយ។ ហើយការគោរពប្រតិបត្តិរបស់ពួកអ្នកដែលពួកអ្នកបានអះអាងនោះ ក៏គេបានដឹងដែរ(ថាវាមិនពិត)។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ទោះបីជាពួកអ្នកខំលាក់បាំងវាយ៉ាងណាក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល