សូរ៉ា 24 · ជូស 18
An-Nur · 24:51
إِنَّمَا كَانَ قَوْلَ الْمُؤْمِنِينَ إِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ أَنْ يَقُولُوا سَمِعْنَا وَأَطَعْنَا ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ជាការពិតណាស់ ចម្លើយរបស់បណ្ដាអ្នកដែលមានជំនឿ នៅពេលដែលគេបានអំពាវនាវពួកគេទៅកាន់អល់ឡោះ និងអ្នក នាំសាររបស់ទ្រង់ដើម្បីកាត់សេចក្ដីរវាងពួកគេគឺពួកគេឆ្លើយថាៈ ពួកយើងបានឮ ហើយពួកយើងបានប្រតិបត្ដិតាម។ ហើយអ្នកទាំង នោះជាបណ្ដាអ្នកដែលទទួលបានជោគជ័យ។
តាហ្វសៀរ
ជាការពិតណាស់ ចម្លើយរបស់បណ្តាអ្នកមានជំនឿនៅពេលដែលគេអំពាវនាវពួកគេទៅកាន់អល់ឡោះ និងទៅកាន់អ្នកនាំសាររបស់ទ្រង់ដើម្បីកាត់សេចក្តីរវាងពួកគេនោះ គឺពួកគេឆ្លើយថាៈ ពួកយើងបានឮហើយនូវបន្ទូលរបស់ទ្រង់ ហើយយើងគោរពប្រតិបត្តិតាមហើយនូវបទបញ្ជារបស់ទ្រង់។ ហើយបណ្តាអ្នកដែលមានលក្ខណៈបែបនេះហើយ គឺជាអ្នកដែលទទួលជោគជ័យទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល