សូរ៉ា 24 · ជូស 18

An-Nur · 24:50

أَفِي قُلُوبِهِمْ مَرَضٌ أَمِ ارْتَابُوا أَمْ يَخَافُونَ أَنْ يَحِيفَ اللَّهُ عَلَيْهِمْ وَرَسُولُهُ ۚ بَلْ أُولَٰئِكَ هُمُ الظَّالِمُونَ

តើនៅក្នុងចិត្ដរបស់ពួកគេមានជំងឺ(ពុតត្បុត)ឬពួកគេមាន ការសង្ស័យ ឬក៏ពួកគេខ្លាចអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់គ្មាន សច្ចធម៌ចំពោះពួកគេ? ផ្ទុយទៅវិញ ពួកទាំងនោះទេគឺជាពួកដែល បំពាននោះ។

តាហ្វសៀរ

តើក្នុងចិត្តរបស់ពួកទាំងនោះមានជំងឺ ឬក៏ពួកគេមានការសង្ស័យ ថាតើគាត់(ព្យាការីមូហាំម៉ាត់)ពិតជាអ្នកនាំសាររបស់អល់ឡោះ ឬក៏ពួកគេមានការភ័យខ្លាចអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បំពាន(មានភាពអយុត្តិធម៌)ចំពោះពួកគេក្នុងការកាត់ក្តី? រឿងនោះមិនដូចអ្វីដែលបានលើកឡើងនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាលេសក្នុងខ្លួនរបស់ពួកគេ ដោយសារតែការងាកចេញរបស់ពួកគេពីការកាត់សេចក្តីរបស់គាត់(អ្នកនាំសារមូហាំម៉ាត់) និងភាពចចេសរឹងរួសរបស់ពួកគេចំពោះគាត់ប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់