សូរ៉ា 24 · ជូស 18
An-Nur · 24:36
فِي بُيُوتٍ أَذِنَ اللَّهُ أَنْ تُرْفَعَ وَيُذْكَرَ فِيهَا اسْمُهُ يُسَبِّحُ لَهُ فِيهَا بِالْغُدُوِّ وَالْآصَالِ
(ពន្លឺដ៏ត្រចះត្រចង់នោះ)មាននៅក្នុងបណ្ដាម៉ាស្ជិទដែល អល់ឡោះបង្គាប់ឱ្យលើកតម្កើង(ការសំអាត ការធ្វើឱ្យមានកិត្ដិ-យស) និងឱ្យគេរំលឹកឈ្មោះរបស់ទ្រង់នៅក្នុងនោះកោតសរសើរ លើកតម្កើងទ្រង់នៅក្នុងនោះទាំងព្រឹកទាំងល្ងាច។
តាហ្វសៀរ
ចង្កៀងនេះត្រូវបានគេអុជនៅក្នុងបណ្តាម៉ាស្ជិតទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើឲ្យលើកតម្កើងកិត្តិយសរបស់វា និងសំណង់របស់វា និងឲ្យគេរំលឹកព្រះនាមរបស់ទ្រង់នៅក្នុងវា(ម៉ាស្ជិតនោះ)ដោយការអាហ្សាន ការរំលឹកចំពោះអល់ឡោះ និងការប្រតិបត្តិសឡាត ដែលគេប្រតិបត្តិសឡាតនៅក្នុងវាដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះទាំងពេលព្រឹក និងពេលល្ងាច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល