សូរ៉ា 24 · ជូស 18
The Light Verse · An-Nur 24:35
۞ اللَّهُ نُورُ السَّمَاوَاتِ وَالْأَرْضِ ۚ مَثَلُ نُورِهِ كَمِشْكَاةٍ فِيهَا مِصْبَاحٌ ۖ الْمِصْبَاحُ فِي زُجَاجَةٍ ۖ الزُّجَاجَةُ كَأَنَّهَا كَوْكَبٌ دُرِّيٌّ يُوقَدُ مِنْ شَجَرَةٍ مُبَارَكَةٍ زَيْتُونَةٍ لَا شَرْقِيَّةٍ وَلَا غَرْبِيَّةٍ يَكَادُ زَيْتُهَا يُضِيءُ وَلَوْ لَمْ تَمْسَسْهُ نَارٌ ۚ نُورٌ عَلَىٰ نُورٍ ۗ يَهْدِي اللَّهُ لِنُورِهِ مَنْ يَشَاءُ ۚ وَيَضْرِبُ اللَّهُ الْأَمْثَالَ لِلنَّاسِ ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
អល់ឡោះគឺជាពន្លឺនៃមេឃជាច្រើនជាន់ និងផែនដី។ ពន្លឺ ដ៏ត្រចះត្រចង់របស់ទ្រង់ប្រៀបដូចជាកពា្ចក់គោមមួយដែលមាន ចង្កៀងនៅក្នុងនោះ។ ចង្កៀងនោះស្ថិតនៅក្នុងកពា្ចក់មួយ ហើយ កពា្ចក់នោះប្រៀបដូចជាតារាមួយដួងភ្លឺចិញ្ចាចដែលគេអុជវាអំពី បេ្រងអូលីវដែលចម្រាញ់ចេញពីដើមឈើដ៏មានពរជ័យដែលមិនត្រូវ ពន្លឺថ្ងៃ(ពេលថ្ងៃរះ) ហើយក៏មិនត្រូវពន្លឺថ្ងៃ(ពេលថ្ងៃលិច)ដែល បេ្រងរបស់វាស្ទើរតែជះពនឺ្លចែងចាំង សូម្បីពុំទាន់អុជភ្លើងក៏ដោយ។ នេះពិតជាពន្លឺត្រួតលើពន្លឺ។ អល់ឡោះនឹងចង្អុលបង្ហាញដោយពន្លឺ របស់ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនា។ អល់ឡោះតែង តែលើកជាឧទាហរណ៍សម្រាប់មនុស្សលោក។ ហើយអល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ ទ្រង់គឺជាពន្លឺនៃមេឃជាច្រើនជាន់និងផែនដី និងជាអ្នកដែលចង្អុលបង្ហាញដល់អ្នកដែលនៅក្នុងវាទាំងពីរ(មេឃនិងផែនដី)។ ពន្លឺដ៏ត្រចេះត្រចង់របស់ទ្រង់នៅក្នុងដួងចិត្តនៃអ្នកមានជំនឿ ប្រៀបដូចជាកញ្ចក់គោមមួយដែលមានចង្កៀងនៅក្នុងនោះ។ ចង្កៀងនោះស្ថិតនៅក្នុងកញ្ចក់ដ៏ចែងចាំងមួយដែលប្រៀបដូចជាតារាមួយដួងដែលបញ្ចេញពន្លឺចែងចាំងដូចគុជខ្យង។ ចង្កៀងនោះត្រូវបានគេអុជវាអំពីប្រេងនៃដើមឈើដ៏មានពរជ័យ ពោលគឺដើមអូលីវ ជាដើមឈើមួយដែលមិនត្រូវពន្លឺថ្ងៃបន្តិចណាឡើយ មិនថាពេលព្រឹក ឬពេលល្ងាចនោះទេ ដែលប្រេងរបស់វាស្ទើរតែបញ្ចេញពន្លឺទៅហើយដោយសារតែភាពស្រស់ថ្លារបស់វា សូម្បីតែពុំទាន់អុជភ្លើងក៏ដោយ។ ចុះយ៉ាងណាទៅវិញពេលដែលអុជភ្លើងវាទៀតនោះ? គឺពន្លឺរបស់ចង្កៀង នឹងត្រួតលើពន្លឺរបស់កញ្ចក់។ នេះហើយជា(ស្ថានភាព)ដួងចិត្តរបស់អ្នកមានជំនឿនៅពេលដែលពន្លឺនៃការចង្អុលបង្ហាញបានរះឡើងនៅក្នុងដួងចិត្តរបស់ពួកគេ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ឲ្យគេដើរតាមគម្ពីរគួរអាន។ ហើយអល់ឡោះទ្រង់បញ្ជាក់ពីរបស់ដែលស្រដៀងនឹងវា ដោយការលើកវាធ្វើជាឧទាហរណ៍។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល