សូរ៉ា 24 · ជូស 18
An-Nur · 24:34
وَلَقَدْ أَنْزَلْنَا إِلَيْكُمْ آيَاتٍ مُبَيِّنَاتٍ وَمَثَلًا مِنَ الَّذِينَ خَلَوْا مِنْ قَبْلِكُمْ وَمَوْعِظَةً لِلْمُتَّقِينَ
ហើយជាការពិតណាស់ យើងបានបញ្ចុះឱ្យពួកអ្នកនូវ អាយ៉ាត់ៗយ៉ាងច្បាស់លាស់ និងរឿងរ៉ាវនៃពួកជំនាន់មុនពីមុនពួក អ្នក ហើយនិងដំបូន្មានសម្រាប់បណ្ដាអ្នកដែលកោតខ្លាចយើង។
តាហ្វសៀរ
ហើយជាការពិតណាស់ យើងបានបញ្ចុះទៅកាន់ពួកអ្នក(ឱមនុស្សលោក)នូវបណ្តាវាក្យខណ្ឌដ៏ច្បាស់លាស់ដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ ហើយយើងបានបញ្ចុះទៅកាន់ពួកអ្នកនូវរឿងរ៉ាវនៃអ្នក(ជំនាន់មុន)ដែលបានកន្លងផុតទៅមុនពួកអ្នកក្នុងចំណោមបណ្តាអ្នកមានជំនឿ និងពួកគ្មានជំនឿ។ ហើយយើងក៏បានបញ្ចុះទៅកាន់ពួកអ្នកផងដែរនូវដំបូន្មានដែលបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយការអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីប្រការបម្រាមទាំងឡាយរបស់ទ្រង់នោះយកវាធ្វើជាមេរៀន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល