សូរ៉ា 24 · ជូស 18
An-Nur · 24:37
رِجَالٌ لَا تُلْهِيهِمْ تِجَارَةٌ وَلَا بَيْعٌ عَنْ ذِكْرِ اللَّهِ وَإِقَامِ الصَّلَاةِ وَإِيتَاءِ الزَّكَاةِ ۙ يَخَافُونَ يَوْمًا تَتَقَلَّبُ فِيهِ الْقُلُوبُ وَالْأَبْصَارُ
គឺបុរសៗ(ដែលកោតសរសើរលើកតម្កើងទ្រង់) ការងារ ជំនួញនិងការលក់ដូរផេ្សងៗពុំអាចធ្វើឱ្យពួកគេភេ្លចពីការរំលឹក អល់ឡោះ និងការប្រតិបត្ដិសឡាត និងការបរិច្ចាគហ្សាកាត់ឡើយ។ ពួកគេភ័យខ្លាចចំពោះថ្ងៃដែលចិត្ដនិងភ្នែកភ័យរន្ធត់(ថ្ងៃបរលោក)។
តាហ្វសៀរ
គឺបុរសៗដែល(លើកតម្កើងទ្រង់)ការទិញលក់ផ្សេងៗពុំអាចធ្វើឲ្យពួកគេភ្លេចពីការរំលឹកចំពោះអល់ឡោះ ការប្រតិបត្តិសឡាតយ៉ាងពេញលេញ និងការបរិច្ចាគហ្សាកាត់ទៅកាន់អ្នកដែលមានសិទ្ធិទទួលវានោះឡើយ។ ពួកគេភ័យខ្លាចថ្ងៃបរលោក គឺថ្ងៃដែលចិត្តរបស់គេស្ទាក់ស្ទើរ(មិនច្បាស់លាស់)រវាងការរួចផុតពីទណ្ឌកម្ម និងការខ្លាចទណ្ឌកម្មនោះ ហើយកែវភ្នែកក្រឡាប់ចាក់មិនដឹងថា តើគេត្រូវឆ្ពោះទៅកាន់ទិសណានោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល