សូរ៉ា 24 · ជូស 18

An-Nur · 24:26

الْخَبِيثَاتُ لِلْخَبِيثِينَ وَالْخَبِيثُونَ لِلْخَبِيثَاتِ ۖ وَالطَّيِّبَاتُ لِلطَّيِّبِينَ وَالطَّيِّبُونَ لِلطَّيِّبَاتِ ۚ أُولَٰئِكَ مُبَرَّءُونَ مِمَّا يَقُولُونَ ۖ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ

ពួកស្ដ្រីដែលប្រព្រឹត្ដអំពើអាក្រក់គឺសម្រាប់ពួកបុរសដែល ប្រព្រឹត្ដអាក្រក់។ ហើយពួកបុរសដែលប្រព្រឹត្ដអំពើអាក្រក់ គឺ សម្រាប់ស្ដ្រីដែលប្រព្រឹត្ដអំពើអាក្រក់។ រីឯបណ្ដាស្ដ្រីដែលសាង អំពើល្អគឺសម្រាប់បុរសដែលសាងអំពើល្អ ហើយបុរសដែលសាង អំពើល្អគឺសម្រាប់ស្ដ្រីដែលសាងអំពើល្អ។ អ្នក(ដែលធ្វើល្អ)ទាំង នោះ(ដូចជាសហ្វវ៉ាន និងអាអ៊ីស្ហះ)ហើយគឺជាអ្នកដែលស្អាតស្អំ អំពីអ្វីដែលពួកគេចោទប្រកាន់។ ពួកគេនឹងទទួលបានការអភ័យ ទោស និងលាភសក្ការៈដ៏ល្អប្រពៃ(ឋានសួគ៌)។

តាហ្វសៀរ

រាល់ៗបុរស ស្ត្រី ពាក្យសម្តី និងទង្វើទាំងឡាយដែលអាក្រក់ៗនោះ គឺវាសាកសម និងសមស្របនឹងអ្វីដែលអាក្រក់ៗ(ដូចគ្នា)។ ហើយរាល់ៗភាពល្អប្រសើរនៃរបស់ទាំងនោះ(បុរស ស្ត្រី ពាក្យសម្តី និងទង្វើទាំងឡាយ) គឺវាសាកសម និងសមស្របនឹងអ្វីដែលល្អៗ(ដូចគ្នាដែរ)។ ទាំងបុរសនិងស្ត្រីដែលល្អៗទាំងនោះហើយ គឺជាអ្នកដែលស្អាតស្អំពីអ្វីដែលបុរស និងស្ត្រីដែលអាក្រក់ៗទាំងនោះបាននិយាយ(ចោទប្រកាន់)ពីពួកគេនោះ។ សម្រាប់ពួកគេ គឺទទួលបាននូវការអភ័យទោសពីអល់ឡោះជាម្ចាស់ដែលទ្រង់នឹងអភ័យទោសដល់ពួកគេចំពោះបាបកម្មរបស់ពួកគេ ហើយសម្រាប់ពួកគេផងដែរ គឺនឹងទទួលបាននូវលាភសក្ការៈដ៏ប្រពៃ នោះគឺឋានសួគ៌។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់