សូរ៉ា 24 · ជូស 18
An-Nur · 24:25
يَوْمَئِذٍ يُوَفِّيهِمُ اللَّهُ دِينَهُمُ الْحَقَّ وَيَعْلَمُونَ أَنَّ اللَّهَ هُوَ الْحَقُّ الْمُبِينُ
នៅថ្ងៃនោះអល់ឡោះនឹងតបស្នងរាល់ការប្រព្រឹត្ដរបស់ ពួកគេមិនឱ្យខ្វះចន្លោះឡើយ។ ហើយពួកគេនឹងដឹងថា ពិតប្រាកដ ណាស់អល់ឡោះគឺជាអ្នកដែលយុត្ដិធម៌ច្បាស់លាស់បំផុត។
តាហ្វសៀរ
នៅក្នុងថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងប្រទានដល់ពួកគេនូវតបស្នងរបស់ពួកគេ(ទៅលើទង្វើរបស់ពួកគេដែលបានប្រព្រឹត្ត)ប្រកបដោយភាពយុត្តិធម៌បំផុត ហើយពួកគេនឹងដឹងថា ពិតណាស់អល់ឡោះ គឺជាម្ចាស់ដ៏ពិតប្រាកដ។ ដូច្នេះ អ្វីដែលចេញពីទ្រង់ ដូចជាដំណឹង ការសន្យា(ផ្តល់ផលបុណ្យ) ឬការព្រមាន(ដាក់ទណ្ឌកម្ម) គឺជាការពិតដ៏ច្បាស់លាស់ទាំងអស់ដោយគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល