សូរ៉ា 24 · ជូស 18

An-Nur · 24:27

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتًا غَيْرَ بُيُوتِكُمْ حَتَّىٰ تَسْتَأْنِسُوا وَتُسَلِّمُوا عَلَىٰ أَهْلِهَا ۚ ذَٰلِكُمْ خَيْرٌ لَكُمْ لَعَلَّكُمْ تَذَكَّرُونَ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំចូលក្នុងលំនៅដ្ឋាន(អ្នកដទៃ) ក្រៅពីលំនៅដ្ឋានរបស់ពួកអ្នកឱ្យសោះ លុះត្រាតែ ពួកអ្នកសុំការអនុញ្ញាតនិងឱ្យសាឡាម ទៅម្ចាស់ផ្ទះរបស់គេជា មុនសិន។ ទាំងនោះជាប្រការល្អសម្រាប់ពួកអ្នក សង្ឃឹមថា ពួក អ្នកនឹងចងចាំ។

តាហ្វសៀរ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តន៍តាមច្បាប់បញ្ញត្តិរបស់ទ្រង់! ចូរពួកអ្នកកុំចូលលំនៅឋានណាមួយក្រៅពីលំនៅឋានរបស់ពួកអ្នកឲ្យសោះ ទាល់តែពួកអ្នកសុំការអនុញ្ញាតពីម្ចាស់ផ្ទះឲ្យពួកអ្នកចូលទៅកាន់ពួកគេជាមុនសិន។ ហើយចូរពួកអ្នកឱ្យសាឡាម(គារវកិច្ច)ទៅលើពួកគេ ដោយពួកអ្នកត្រូវឲ្យសាឡាម និង សុំការអនុញ្ញាតដោយពោលថា السلام عليكم (សូមសន្តិភាពកើតមានដល់ពួកអ្នក) “តើខ្ញុំអាចចូលបានទេ”? ការសុំការអនុញ្ញាតដែលគេប្រើពួកអ្នកឲ្យធ្វើវានោះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកជាងការចូលទៅភ្លាម(មិនដោយឲ្យសាឡាម និងសុំការអនុញ្ញាត)។ សង្ឃឹមថាពួកអ្នកនឹងចងចាំនូវអ្វីដែលគេបង្គាប់ប្រើឲ្យពួកអ្នកឲ្យធ្វើវា ហើយនិងអនុវត្តន៍វា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់