សូរ៉ា 24 · ជូស 18

An-Nur · 24:22

وَلَا يَأْتَلِ أُولُو الْفَضْلِ مِنْكُمْ وَالسَّعَةِ أَنْ يُؤْتُوا أُولِي الْقُرْبَىٰ وَالْمَسَاكِينَ وَالْمُهَاجِرِينَ فِي سَبِيلِ اللَّهِ ۖ وَلْيَعْفُوا وَلْيَصْفَحُوا ۗ أَلَا تُحِبُّونَ أَنْ يَغْفِرَ اللَّهُ لَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ

ហើយចូរកុំឱ្យអ្នកដែលមានកិត្ដិយសថ្លៃថ្នូរនិងមានទ្រព្យ សម្បត្ដិស្ដុកស្ដម្ភក្នុងចំណោមពួកអ្នក(អ្នកមានជំនឿ)ស្បថថាៈ ឈប់បរិច្ចាគទានដល់បងប្អូនសាច់ញាតិ(របស់គេ) និងបណ្ដាអ្នក ក្រីក្រ ហើយនិងបណ្ដាអ្នកភៀសខ្លួនក្នុងមាគ៌ាអល់ឡោះឱ្យសោះ។ ហើយចូរឱ្យពួកគេអភ័យទោស និងចេះអធ្យាស្រ័យឱ្យគ្នា។ តើពួក អ្នកមិនចូលចិត្ដចង់ឱ្យអល់ឡោះអភ័យទោសដល់ពួកអ្នកទេឬ? ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់ ។

តាហ្វសៀរ

ហើយចូរកុំឲ្យអ្នកដែលមានកិត្តិយសថ្លៃថ្នូរក្នុងសាសនា និងអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភស្បថថា នឹងឈប់ផ្តល់(ការបរិច្ចាគទាន)ឲ្យសាច់ញាតិរបស់ពួកគេដែលជាអ្នកមានតម្រូវការចាំបាច់ និងជនក្រីក្រ ហើយនិងអ្នកដែលភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ ព្រោះតែបាបកម្មដែលពួកគេបានប្រព្រឹត្តឲ្យសោះ។ ហើយចូរឲ្យពួកគេ(អ្នកមានទ្រព្យ)អភ័យទោសដល់ពួកគេ និងអធ្យាស្រ័យដល់ពួកគេ។ តើពួកអ្នកមិនចូលចិត្តចង់ឲ្យអល់ឡោះជាម្ចាស់ទ្រង់អភ័យទោសនូវបាបកម្មរបស់ពួកអ្នកនៅពេលដែលពួកអ្នកចេះអភ័យទោសចំពោះពួកគេ និងចេះអធ្យាស្រ័យដល់ពួកគេទេឬ? ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលបានសារភាពកំហុស និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ហេតុនេះ ចូរឲ្យខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះយកគំរូតាមទ្រង់(ក្នុងការអភ័យទោសដល់អ្នកដែលធ្វើខុស)។ វាក្យខណ្ឌនេះបានបញ្ចុះមកនៅក្នុងរឿងរបស់អាពូហ្ពាកើរ នៅពេលដែលគាត់បានស្បថថា នឹងឈប់ធ្វើការបរិច្ចាគទានទៅឲ្យ”មីសតោះ” ដោយសារតែគេបានចូលរួមក្នុងការមួលបង្កាច់(ទៅលើអាអ៊ីស្ហះ ថាបានប្រព្រឹត្តរឿងអាស្រូវ “ហ្ស៊ីណា”)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់