សូរ៉ា 24 · ជូស 18
An-Nur · 24:23
إِنَّ الَّذِينَ يَرْمُونَ الْمُحْصَنَاتِ الْغَافِلَاتِ الْمُؤْمِنَاتِ لُعِنُوا فِي الدُّنْيَا وَالْآخِرَةِ وَلَهُمْ عَذَابٌ عَظِيمٌ
ពិតប្រាកដណាស់ ពួកដែលចោទប្រកាន់(អំពីរឿងហ្ស៊ីណា ទៅលើ)ស្ដ្រីៗដែលល្អបរិសុទ្ធដែលមិនធ្លាប់គិតផេ្ដសផ្ដាស និងមាន ជំនឿនោះ ពួកគេនឹងត្រូវបានគេដាក់បណ្ដាសាទាំងក្នុងលោកិយ និង ថ្ងៃបរលោក ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
តាហ្វសៀរ
ជាការពិតណាស់ ពួកដែលចោទប្រកាន់បណ្តាស្ត្រីដែលល្អបរិសុទ្ធដែលមិនធ្លាប់គិតផ្តេសផ្តាស(ពីអំពើហ្ស៊ីណា) ព្រមទាំងជាស្ត្រីដែលមានជំនឿទៀតនោះ ថា(ពួកនាង)បានប្រព្រឹត្តអសីលធម៌(ហ្ស៊ីណា) ពួកគេនឹងត្រូវគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនាថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល