សូរ៉ា 24 · ជូស 18
An-Nur · 24:21
۞ يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ وَمَنْ يَتَّبِعْ خُطُوَاتِ الشَّيْطَانِ فَإِنَّهُ يَأْمُرُ بِالْفَحْشَاءِ وَالْمُنْكَرِ ۚ وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ مَا زَكَىٰ مِنْكُمْ مِنْ أَحَدٍ أَبَدًا وَلَٰكِنَّ اللَّهَ يُزَكِّي مَنْ يَشَاءُ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំដើរតាមមាគ៌ា របស់ស្ហៃតន។ ហើយអ្នកណាដែលដើរតាមមាគ៌ារបស់ស្ហៃតន គឺ ពិតប្រាកដណាស់ វានឹងប្រើឱ្យប្រព្រឹត្ដអំពើអសីលធម៌និងប្រការ អាក្រក់ផេ្សងៗ។ ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់ អល់ឡោះនិងក្ដីមេត្ដាករុណារបស់ទ្រង់ទេនោះ គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកអ្នកបានជ្រះស្អាត(ពីអំពើបាប)ឡើយ។ ប៉ុន្ដែ អល់ឡោះនឹងជម្រះ(បាបកម្ម)ចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ហើយអល់ឡោះមហាឮ មហាដឹង។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់! ចូរពួកអ្នកកុំដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតនក្នុងការតុបតែងលម្អរបស់វាចំពោះប្រការដែលមិនត្រឹមត្រូវ។ ជនណាហើយដែលដើរតាមមាគ៌ាទាំងឡាយរបស់ស្ហៃតននោះ ជាការពិតណាស់ វានឹងប្រើឲ្យប្រព្រឹត្តនូវអំពើអាក្រក់ទាំងឡាយ មិនថាតាមរយៈទង្វើឬកាយវិការ ហើយនិងទង្វើទាំងឡាយដែលច្បាប់ឥស្លាមហាមឃាត់។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទេនោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកអ្នកអាចជ្រះស្អាត(ពីបាបកម្ម)តាមរយៈការសារភាពកំហុសរបស់គេនោះឡើយទោះជាគេសារភាពកំហុសក៏ដោយ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យគេជ្រះស្អាត(ពីបាបកម្ម)ចំពោះជនណាដែលទ្រង់មានចេតនា ដោយការទទួលយកនូវការសារភាពកំហុសរបស់គេ។ ហើយអល់ឡោះ ទ្រង់មហាឮបំផុតចំពោះពាក្យសម្តីរបស់ពួកអ្នក ហើយទ្រង់មហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវាវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល