សូរ៉ា 24 · ជូស 18
An-Nur · 24:20
وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ وَأَنَّ اللَّهَ رَءُوفٌ رَحِيمٌ
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះពួកអ្នកទេនោះ (ទ្រង់នឹងដាក់ ទណ្ឌកម្មពួកអ្នកភ្លាមៗជាមិនខាន)។ ហើយពិតប្រាកដណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះចំពោះពួកអ្នក(ឱពួកដែលធ្លាក់ក្នុងការមួលបង្កាច់) ហើយនិងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក និងប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មិនមែនជាអ្នកដែលមហាអាណិតអាសូរ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកអ្នកទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកភ្លាមៗជាមិនខានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល