សូរ៉ា 24 · ជូស 18
An-Nur · 24:19
إِنَّ الَّذِينَ يُحِبُّونَ أَنْ تَشِيعَ الْفَاحِشَةُ فِي الَّذِينَ آمَنُوا لَهُمْ عَذَابٌ أَلِيمٌ فِي الدُّنْيَا وَالْآخِرَةِ ۚ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ពិតប្រាកដណាស់ ពួកដែលចូលចិត្ដចង់ឱ្យរឿងអាស្រូវលេច ឮសុសសាយក្នុងចំណោមអ្នកដែលមានជំនឿនោះ ពួកគេនឹងត្រូវ ទទួលទារុណកម្មយ៉ាងឈឺចាប់ទាំងនៅក្នុងលោកិយនិងថ្ងៃបរ-លោក។ ហើយអល់ឡោះដឹង តែពួកអ្នកដែលមិនដឹងឡើយ។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលចូលចិត្តចង់ឲ្យប្រការអាក្រក់លេចឮសុះសាយក្នុងចំណោមអ្នកដែលមានជំនឿ(ដែលក្នុងនោះ គឺការចោទប្រកាន់អ្នកដែលល្អបរិសុទ្ធ ថាបានប្រព្រឹត្តហ្ស៊ីណា)នោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងឈឺចាប់បំផុតនៅក្នុងលោកិយ ដោយត្រូវគេអនុវត្តច្បាប់អ្នកដែលមួលបង្កាច់(អ្នកដែលល្អបរិសុទ្ធថាបានហ្ស៊ីណា) ហើយនៅថ្ងៃបរលោក គឺពួកគេនឹងទទួលទណ្ឌកម្មនៅក្នុងឋាននរក។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវការកុហកបោកប្រាស់របស់ពួកគេ ហើយនិងកិច្ចការរបស់ខ្ញុំបម្រើទ្រង់ដែលត្រឡប់ទៅកាន់ទ្រង់ ហើយទ្រង់បំផុតដឹងនូវអ្វីដែលល្អសម្រាប់ពួកគេ តែពួកអ្នកវិញមិនដឹងពីរឿងនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល