សូរ៉ា 24 · ជូស 18
An-Nur · 24:18
وَيُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
ហើយអល់ឡោះបញ្ជាក់នូវភស្ដុតាងៗយ៉ាងច្បាស់ដល់ពួក អ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនូវបណ្តាវាក្យខណ្ឌដែលផ្ទុកទៅដោយក្បួនច្បាប់ និងការទូន្មានរបស់ទ្រង់។ ហើយអល់ឡោះមហាដឹងបំផុតចំពោះទង្វើរបស់ពួកអ្នក ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះវា។ ហើយទ្រង់មហាគតិបណ្ឌិតបំផុតនៅក្នុងការចាត់ចែងរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល