សូរ៉ា 24 · ជូស 18
An-Nur · 24:14
وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ فِي الدُّنْيَا وَالْآخِرَةِ لَمَسَّكُمْ فِي مَا أَفَضْتُمْ فِيهِ عَذَابٌ عَظِيمٌ
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះពួកអ្នកនៅក្នុងលោកិយ និង ថ្ងៃបរលោកទេនោះ ច្បាស់ជាទារុណកម្មដ៏ធ្ងន់ធ្ងរនឹងធ្លាក់លើពួក អ្នកចំពោះអ្វីដែលពួកអ្នកបាននិយាយមួលបង្កាច់នោះជាមិនខាន។
តាហ្វសៀរ
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះចំពោះពួកអ្នក(ឱអ្នកដែលមានជំនឿ) និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក ដោយទ្រង់មិនដាក់ទណ្ឌកម្មពួកអ្នកភា្លមៗ ហើយទ្រង់ទទួលយកនូវការសារភាពកំហុសពីជនណាដែលបានសារភាពកំហុសទេនោះ ច្បាស់ជាទណ្ឌកម្មដ៏ធំធេងបំផុតនឹងធ្លាក់ទៅលើពួកអ្នក ដោយសារតែការមួលបង្កាច់ ភូតកុហក និងការចោទប្រកាន់ទៅលើអាអ៊ីស្ហះ មាតានៃអ្នកមានជំនឿទាំងឡាយ ជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល